ដំណាក់កាលទី១

រៀបចំរោងចក្រសម្រាប់បើកប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល

Phase 1 Illustration

១.០​​តើត្រូវបង្កើតក្រុមការងារប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថលយ៉ាងដូចម្តេច?

ការចាត់តាំងអ្នកដឹកនាំគម្រោង

សំណួរសម្រាប់ប្រើប្រាស់ ក្នុងពេលជ្រើសរើសអ្នកដឹកនាំគម្រោង

១. តើពួកគេទទួលបានការជឿជាក់ ពីកម្មករ​និយោជិក ដែរឬទេ?

សំណួរបន្ទាប់

សំណួរសម្រាប់ប្រើប្រាស់ ក្នុងពេលជ្រើសរើសអ្នកដឹកនាំគម្រោង

២. តើពួកគេ មានជំនាញទំនាក់ទំនង ជាមួយកម្មករនិយោជិកដែរឬទេ?

សំណួរបន្ទាប់

សំណួរសម្រាប់ប្រើប្រាស់ ក្នុងពេលជ្រើសរើសអ្នកដឹកនាំគម្រោង

៣. តើពួកគេ ត្រូវបានថ្នាក់ដឹកនាំរោងចក្រ គាំទ្រដែរឬទេ?

សំណួរបន្ទាប់

សំណួរសម្រាប់ប្រើប្រាស់ ក្នុងពេលជ្រើសរើសអ្នកដឹកនាំគម្រោង

៤. តើពួកគេ មានជំនាញក្នុងការរៀបចំផែនការនិងដោះស្រាយបញ្ហាប្រឈមដែរឬទេ?

Complete

តួនាទី និងការទទួលខុសត្រូវរបស់អ្នកដឹកនាំគម្រោង

ព័ត៌មានបន្ថែម

វាមានសារៈសំខាន់ណាស់ដែលអ្នកដឹកនាំគម្រោងមានទំនាក់ទំនងជាមួយក្រុមការងារ​ផ្នែក​គ្រប់គ្រង ថ្នាក់គ្រប់គ្រងថ្នាក់កណ្តាល តំណាងកម្មករ និងកម្មករ-កម្មការនី ជាពិសេស ស្ត្រីយ៉ាងហោចណាស់២ខែមុននឹងចាប់ផ្តើមកម្មវិធីឌីជីថលនេះដើម្បីធានាថាការផ្លាស់ប្តូរការបើកប្រាក់ខែអោយមានភាពរលូន។


ការបង្កើតក្រុមការងារប្រាក់ឈ្នួលតាមប្រព័ន្ទឌីជីថល

Digitization Task Force Digitization Task Force Digitization Task Force

ផ្នែកហិរញ្ញវត្ថុ

ផ្នែកផលិតកម្ម

ជួយផ្នែកធនធានមនុស្សក្នុងការ៖

ផ្នែកធនធានមនុស្ស និង ទំនាក់ទំនង

ព័ត៌មានបន្ថែម

លើកទឹកចិត្តក្រុមការងារប្រព័ន្ធឌីជីថលទាំងអស់អោយអនុវត្តទៅតាមឧបករណ៍អប់រំនិងសិក្សាពីការបើកប្រាក់ខែតាមប្រព័ន្ធឌីជីថល។

១.១ តើត្រូវជ្រើសរើសអ្នកផ្តល់សេវាហិរញ្ញវត្ថុដោយរបៀបណា?

គំនិតសំខាន់ៗក្នុងការជ្រើសរើសអ្នកផ្តល់សេវាហិរញ្ញវត្ថុ

តម្លៃ
  • តើកម្មករ-កម្មការនីត្រូវចំណាយថ្លៃសេវាប៉ុន្មានដើម្បីដកប្រាក់ខែតាមទូរអេធីអ៊ឹម ទីភ្នាក់ងារ ឬតាមរយៈប្រភពផ្សេងទៀត? តំលៃសេវាទាំងអស់នេះជាកត្តារារែដល់កម្មករ-កម្មការនី ដូច្នេះតើវាអាចកាត់បន្ថយឬបន្ធូបន្ថយយ៉ាងដូចម្តេច? តើរោងចក្រអាចចំណាយជំនួសជាកម្មករ-កម្មការនីបានទេ?
  • តើការរៀបចំប្រាក់ខែត្រូវបានគិតថ្លៃសេវាពីខាងរោងចក្រដែរឬទេ? បើគិត តើថ្លៃប៉ុន្មាន?
ព័ត៌មានបន្ថែម

ផែនការតម្លៃសេវាដែលផ្តល់ដោយអ្នកផ្តល់សេវាហិរញ្ញវត្ថុគឺត្រូវមានតម្លៃសមរម្យដែលអាចទទួលយកបានទាំងកម្មករ-កម្មការនី និងរោងចក្រ។​ វាមានសារៈសំខាន់ណាស់ដែលអ្នកដាក់បញ្ចូលទាំងតម្លៃសេវា និងការចំណាយទាំងអស់ទៅក្នុងរបាយាការណ៏វិភាគលើមុខជំនួញរបស់អ្នក។ វាក៏ចាំបាច់ផងដែរក្នុងការស្វែងយល់ពីតម្រូវការហិរញ្ញវត្ថុ និងចំណង់ចំណូលចិត្តរបស់កម្មករ-កម្មការនី ជាពិសេសស្រ្តី។ ឧទាហរណ៍ ប្រសិនបើកម្មករ-កម្មការនីអាចសន្សំសំចៃប្រាក់ និងពេលវេលាក្នុងការផ្ញើប្រាក់ទៅក្រុមគ្រួសាររបស់ពួកគេ ពួកគេនឹងទំនងជាយល់ព្រមចុះឈ្មោះក្នុងការរបើក​ប្រាក់ខែតាមប្រព័ន្ធឌីជីថលថ្មីនេះ។

ភាពងាយស្រួលក្នុងការប្រើប្រាស់សាច់ប្រាក់
  • តើអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់កម្មករនិយោជិតដើម្បីដកប្រាក់ឈ្នួលរបស់ពួកគេនៅថ្ងៃបើកប្រាក់ខែដែរឬទេ? តើពួកគេអាចបង្កើនចំនួនទូរអេធីអឹម ឬអេធីអឹមទូរស័ព្ទចល័តបន្ថែមទៀតទេ?តើពួកគេមានភ្នាក់ងារគ្រប់គ្រាន់នៅក្នុងតំបន់រោងចក្រនិងនៅតាមតំបន់របស់គ្រួសារកម្មករ កម្មការនីដែរឬទេ? តើភ្នាក់ងារទាំងនោះបានជូនដំណឹងអំពីការផ្លាស់ប្ដូរប្រព័ន្ធបើកប្រាក់ខែនិងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាដែលអាចកើតមានរបស់កម្មករ កម្មការនី ដែរឬទេ?
  • តើត្រូវមានតំរូវការអ្វីទៀតលើកន្លែងដកប្រាក់ដែរនៅជិតៗរោងចក្រដែលកម្មករ កម្មការនីអាចប្រើប្រាស់បាន ឧ៖(មានរោងចក្រផ្សេងទៀតនៅក្នុងតំបន់ដែលនឹងប្រើប្រាស់កន្លែងដកប្រាក់នៅថ្ងៃតែមួយ)?
  • តើដំណើរការសម្រាប់ការរាយការណ៍និងដោះស្រាយបញ្ហាជាមួយអេធីអឹមគឺជាអ្វី? ប្រសិនបើម៉ាស៊ីនអេធីអឹមអស់លុយនៅថ្ងៃបើកប្រាក់ខែតើត្រូវចំណាយពេលប៉ុន្មានដើម្បីទទួលបានការបំពេញបន្ថែម?
ព័ត៌មានបន្ថែម

ស្នើសុំឱ្យអ្នកផ្តល់សេវាហិរញ្ញវត្ថុគូសផែនទីនៃកន្លែងដកប្រាក់និងបង្ហាញសមត្ថភាពរបស់ខ្លួនដើម្បីបំពេញតម្រូវការដកប្រាក់ពីកម្មករនៅថ្ងៃបើកប្រាក់ខែ។ ឧទាហរណ៍ កម្មករ ៥០០ នាក់ ត្រូវបានទទួលប្រាក់ខែជាមធ្យម ២០០​ដុល្លា ក្នុងម្នាក់ៗអាចដករហូតដល់ ១០.០០០ ដុល្លានៅថ្ងៃបើកប្រាក់ខែ។ ស្វែងយល់ពីសមត្ថភាពដែលម៉ាស៊ីនអេធីអឹមនិងភ្នាក់ងារជិតៗរោងចក្រដែរអាចបំពេញតំរូវការបាន។

ភាពងាយស្រួល
  • តើទូរអេធីអឹមនិងភ្នាក់ងារនៅម្ដុំណានៅក្នុងរោងចក្រនិងសហគមន៍កម្មករ -កម្មការនី ហើយតើពួកគេចូលប្រើវាយ៉ាងដូចម្តេច?តើមានការព្រួយបារម្ភអំពីសុវត្ថិភាពជាពិសេសចំពោះស្ត្រីដែរឬទេ?
  • តើអ្វីជាការគ្របដណ្តប់ថ្នាក់ជាតិរបស់ភ្នាក់ងារអេធីអឹម? តើកម្មករនិយោជិតនឹងអាចទទួលបានប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថលរបស់ពួកគេនៅពេលពួកគេត្រឡប់ទៅស្រុកកំណើតក្នុងអំឡុងពេលថ្ងៃឈប់សម្រាកដែរឬទេ?
  • ប្រសិនបើពិចារណាលើការប្រាក់ខែតាមគណនីទូរស័ព្ទ តើទាំងរោងចក្រនិងតំបន់លំនៅដ្ឋានរបស់កម្មករត្រូវបានគ្របដណ្ដប់ដោយប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តរបស់ពួកគេទេ?
ព័ត៌មានបន្ថែម

សូមពិចារណាកន្លែងដែលកម្មករនិយោជិត ចង់ទទួលបានកន្លែងដកប្រាក់ - ដូចជានៅក្នុងសហគមន៍របស់ពួកគេឬនៅក្នុងភូមិរបស់ពួកគេហើយពិចារណាលើតម្រូវការរបស់កម្មការនីនិងរបៀបដែលពួកគេនឹងទទួលបានប្រាក់ទាំងនេះ។

ការគាំទ្រ
  • តើអ្នកផ្តល់សេវាហិរញ្ញវត្ថុអាចផ្តល់ការគាំទ្រអ្វីខ្លះក្នុងកំឡុងពេលអនុវត្តប្រព័ន្ធឌីជីថល និងក្នុងថ្ងៃបើកប្រាក់ខែ?
  • តើអ្នកនឹងត្រូវធ្វើការជាមួយអ្នកផ្តល់សេវាហិរញ្ញវត្ថុយ៉ាងដូចម្តេចដើម្បីស្វែងរកនិងកាត់បន្ថយបញ្ហាទាំងឡាយណាដែលទាក់ទងនឹងខ្ទង់ចំណាយ (ដូចជាការបើកគណនីឬកំណត់លេខកូដឡើងវិញ)?
  • តើអ្នកផ្តល់សេវាហិរញ្ញវត្ថុនឹងដោះស្រាយបញ្ហាការលួចបន្លំយ៉ាងដូចម្តេចប្រសិនបើវាកើតឡើង?
ព័ត៌មានបន្ថែម

បង្កើតទំនាក់ទំនងការងារជាវិជ្ជមាន ជាមួយអ្នកផ្តល់សេវាហិរញ្ញវត្ថុដើម្បីធានានូវការប្តេជ្ញាចិត្តនិងការគាំទ្រក្នុងករណីមានបញ្ហា។

ការគាំទ្រពិសេសសម្រាប់កម្មការនី
  • តើមានកម្មការនីចំនួនបុន្មាននាក់ដែលកំពុងធ្វើការនៅរោងចក្រហើយមានបទពិសោធប្រើប្រាស់សេវាហិរញ្ញវត្ថុ? តើមានការគាំទ្រអ្វីខ្លះដែលអាចជួយពួកគេអោយចេះប្រើប្រាស់ប្រព័ន្ធថ្មីនេះ?
ព័ត៌មានបន្ថែម

កំណត់អត្តសញ្ញាណកម្មការនីដែលងាយរងគ្រោះ (អ្នកដែលមានការអប់រំទាបឬប៉ះពាល់នឹងសេវាហិរញ្ញវត្ថុ) ធ្វើការជាមួយអ្នកផ្តល់សេវាហិរញ្ញវត្ថុដើម្បីផ្តល់ការគាំទ្របន្ថែមដើម្បីជួយអោយពួកគេទទួលបាននិងប្រើប្រាស់ប្រព័ន្ធប្រាក់ឈ្នួលថ្មីនេះ។ ទាំងនេះអាចរួមបញ្ចូលទាំងការគាំទ្រនៅនឹងកន្លែងក្នុងថ្ងៃបើកប្រាក់ខែ។


ការទទួលខុសត្រូវរបស់អ្នកផ្តល់សេវាហិរញ្ញវត្ថុ

ជំហានទី ១/៨

បណ្តុះបណ្តាលដល់ក្រុមការងារឌីជីថល លើការបើកប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល និងបង្កើនសមត្ថភាព ផ្នែកធនធានមនុស្ស ដើម្បីអប់រំ បណ្តុះបណ្តាល និងគាំទ្រដល់កម្មករ-កម្មការនី

ជំហានបន្ទាប់

ជំហានទី ២/៨

ត្រូវប្រាកដថាក្រុមការងារផ្នែកហិរញ្ញវត្ថុយល់ច្បាស់ពីដំណើរការនិងកាលបរិចេ្ឆទដើម្បីទទួលបានភាព រលូន​ក្នុងការទូរទាត់ប្រាក់ឈ្នួលនៅថ្ងៃបើកប្រាក់ខែ។

ជំហានបន្ទាប់

ជំហានទី ៣/៨

ចូលរួមកិច្ចប្រជុំ ក្នុងសាលរោងចក្រ ដើម្បីជូនដំណឹង និងរៀបចំការបើកប្រាក់ខែថ្មីតាមប្រព័ន្ធឌីជីថល ដល់កម្មករ-កម្មការនី ។

ជំហានបន្ទាប់

ជំហានទី ៤/៨

ផ្ដល់ជំនួយយ៉ាងសកម្មដល់កម្មករ-កម្មការនីក្នុងការបើកគណនី។

ជំហានបន្ទាប់

ជំហានទី ៥/៨

ផ្ដល់ព័ត៌មាន អំពីទីតាំង ដកប្រាក់ ដល់កម្មករ-កម្មការនី ដែលអាចដកប្រាក់បាននៅក្បែររោងចក្រនិង សហគមន៍ ទៅតាមតម្រូវការរបស់ពួកគាត់។

ជំហានបន្ទាប់

ជំហានទី ៦/៨

ធានាប្រសិទ្ធភាពនៅតាមតំបន់រោងចក្រ និងការគាំទ្រ ដោយផ្ទាល់ដល់កម្មករ និងអ្នកគ្រប់គ្រង ជាពិសេសក្នុងថ្ងៃបើកប្រាក់ខែ។

ជំហានបន្ទាប់

ជំហានទី ៧/៨

នៅតែបន្តការជួយ និងគាំទ្រក្នុងការបើកគណនីសម្រាប់កម្មករ-កម្មការនីថ្មី ហើយនូវតែរក្សា ក្រុមការងារផ្នែកហិរញ្ញវត្ថុ ដើម្បីធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិរបស់ធនាគារ។

ជំហានបន្ទាប់

ជំហានទី ៨/៨

ណែនាំកម្មករ-កម្មការនី​ ពីការសន្សំប្រាក់ និងសេវាធានារ៉ាប់រង ដែរមាននៅក្នុងរោងចក្រ។

បញ្ចប់

១.២ តើអ្នកត្រូវរៀបចំការប្រជុំបើកគម្រោងដោយរបៀបណា?

វាមានសារៈសំខាន់ណាស់ក្នុងការរៀបចំកិច្ចប្រជុំដំបូងនេះ ជាមួយថ្នាក់ដឹកនាំរោងចក្រជាន់ខ្ពស់ ប្រធានផ្នែក​និងតំណាងកម្មករ ដើម្បីចែករំលែកពីផែនការនិងមានការជួយគាំទ្ររបស់ពួកគេពីប្រព័ន្ធឌីជីថលនេះ។ អ្នកគួរតែអញ្ជើញអ្នកផ្តល់សេវាហិរញ្ញវត្ថុដើម្បីចែករំលែព័ត៌មានលម្អិតពីការបើកប្រាក់ខែតាមប្រព័ន្ធឌីជីថលផងដែរ។

ព័ត៌មានបន្ថែម

ពិចារណាទៅលើការអញ្ជើញអ្នកគ្រប់គ្រងរោងចក្រផ្សេងទៀត ដែលបានប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីចែករំលែកពីបទពិសោធន៏របស់ពួកគេ។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនិងសំណួរអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល សូមផ្ញើរទៅកាន់ getinvolved@herproject.org