ដំណាក់កាលទី៣

សម្របសម្រួលនៅក្នុងថ្ងៃបើកប្រាក់ឈ្នួល

Phase 3 Illustration

៣.០ តើខ្ញុំត្រូវធ្វើដោយរបៀបណា​ ដើម្បីធានាការបើកប្រាក់ឈ្នួលបានយ៉ាងរលូន?

វាមានសារៈសំខាន់ណាស់ដែលត្រៀមខ្លួនជាស្រេចចំពោះបញ្ហាប្រឈមនៅថ្ងៃបើកប្រាក់ឈ្នួល។

បញ្ហាប្រឈមដែលអាចកើតមាននៅថ្ងៃបើកប្រាក់ឈ្នួល ដំណោះស្រាយ
ត្រូវមានការជួយគាំទ្រនៅថ្ងៃបើកប្រាក់ឈ្នួលដំបូងចំពោះកម្មករ-កម្មការនីដែលមិនច្បាស់ជាមួយការទូទាត់តាមប្រព័ន្ធឌីជីថល។ ធានាថាប្រាក់ឈ្នួលត្រូវបានបើកនៅពេលព្រឹក ហើយកម្មករ-កម្មការិនីទាំងអស់ទទួលបានពេលថ្ងៃដើម្បីពិនិត្យមើលតុល្យភាពនៅលើគណនីថ្មីរបស់ពួកគេ។ ធ្វើការលើកទឹកចិត្តឲ្យកម្មករ-កម្មការនីអោយប្រើប្រាស់ប្រតិបត្តិការរបស់ពួកគេ ក្នុងអំឡុងពេល​​​​ថ្ងៃបើកប្រាក់ខែ ឬកន្លែងដកប្រាក់។​ កម្មករ-កម្មការនី នឹងប្រគល់នូវ ទូរស័ព្ទ /កាត និងលេខកូដសម្ងាត់ទៅភ្នាក់ងារ និងសន្តិសុខដែលប្រចាំការនៅទូរអេធីអ៊ឹមដើម្បីដកប្រាក់ជំនួសរបស់ពូកគាត់។ក្នុងស្ថានភាពនេះកម្មករ-កម្មការនីគួរតែមានការតាមដានប្រតិបត្តិការដកប្រាក់។ ចាត់តាំងអោយបុគ្គលិកពីរនាក់ ដែលម្នាក់មកពីផ្នែកធនធានមនុស្ស និងម្នាក់ទៀតមកពីផ្នែករដ្ធបាល សំរាប់កម្មករ កម្មការនី២០០០នាក់ ដើម្បីជួយសម្រួលនៅកន្លែងដកប្រាក់។​ ជាពិសេសធានាថាកម្មការនីជាស្រ្តីត្រូវបានទទួលការគាំទ្រ។ ស្នើទៅកាន់អ្នកផ្តល់សេវាកម្មហិរញ្ញាវត្ថុ​ អោយមានភ្នាក់ងារដកប្រាក់/​​ទូរអេធីអ៊ឹមចល័ត និងធ្វើបទបង្ហាញ នៅរោងចក្រសម្រាប់បីថ្ងៃនៃថ្ងៃបើកប្រាក់ខែដំបូង។ លើកទឹកចិត្តកម្មករ-កម្មការនីកុំឲ្យមកដកប្រាក់របស់ពួកគេទាំងអស់គ្នា នៅក្នុងថ្ងៃបើកប្រាក់ខែដើម្បីជៀសវាងការតំរង់ជួរនៅកន្លែងដកប្រាក់។
កំហុសឆ្គង និងការខកខាននៃការទូរទាត់ លើកទឹកចិត្តអោយអ្នកផ្តល់សេវាហិរញ្ញវត្ថុមានវត្តមាននៅថ្ងៃបើកប្រាក់ខែ ក្នុងករណីមានកំហុសឆ្គងណាមួយ។
មានតម្រូវការខ្ពស់ចំពោះកម្មករ-កម្មការិនីដែលចង់ដកប្រាក់នៅថ្ងៃបើកប្រាក់ឈ្នួល។ បញ្ជាក់ឡើងវិញនូវតម្រូវការសាច់ប្រាក់ជាមួយអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ និងកំណត់បន្ថែមនូវអ្វីដែលត្រូវការ។
ស្ត្រីប្រហែលជាត្រូវការជំនួយបន្ថែម ​ ប្រសិនបើ ការបើកប្រាក់ឈ្នួលថ្មីតាមប្រព័ន្ធឌីជីថល នាំអោយមានបញ្ហាជាមួយពួកគាត់ និងគ្រួសាររបស់គាត់។ រៀបចំការជួយគាំទ្រ និងក្រុមចែករំលែកព័ត៌មាន ការផ្តល់នូវបណ្តាញជំនួយ ការជួយគាំទ្រពីសហគមន៍ និងប្រឹក្សាយោបល់។
ស្រ្តីប្រហែលជាមានអារម្មណ៍ថាគ្មានសុវត្តិភាព ក្នុងការទៅ​រកភ្នាក់ងារ ឬអេធីអឹម ផ្តល់អាទិភាពដល់ស្រ្តី និងកម្មករ-កម្មការនីដែលមិនសូវប្រើនូវបច្ចេកវិទ្យានៅកន្លែងដកប្រាក់ក្នុងបរិវេណរោងចក្រ ធានាថាមានសុវត្តិភាពសម្រាប់កម្មករជាស្រ្តី និងរៀបចំ​ ក្រុមដែលអាចទៅកាន់ទូរអេធីអឹមនិងភ្នាក់ងារទាំងអស់ គ្នា។​
ព័ត៌មានបន្ថែម

តាមដានរាល់ការប្រឈមដែលជួបប្រទះនៅក្នុងថ្ងៃបើប្រាក់ខែ ដើម្បីពួកគេអាចកាត់បន្ថយការប្រឈមនៅថ្ងៃបើកប្រាក់ខែនាពេលអនាគត។ត្រួតពិនិត្យឡើងវិញរាល់ការបើកប្រាក់ខែនីមួយៗជាមួយ ក្រុមការងារឌីជីថលនិងអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុដើម្បីធ្វើការកែលំអរសម្រាប់ពេលអនាគត។

៣.១ តើខ្ញុំត្រូវធ្វើយ៉ាងដូចម៉េច នៅពេលមានកម្មករ-កម្មការនីថ្មី?

នៅពេលដែលរោងចក្រត្រូវបានប្រើប្រព័ន្ធឌីជីថល វាចាំបាច់ណាស់ក្នុងការរៀបចំប្រព័ន្ធបើកប្រាក់នេះដើម្បីតៀមសំរាប់កម្មករ-កម្មការនីចូលថ្មី។

តើកម្មករនិយោជិកថ្មី មានគណនីឌីជីថលដែលចុះឈ្មោះរបស់ពួកគាត់ឬទេ?
បាទ/ចាស ទេ
Mobile graphic

បានបញ្ចូលដោយស្វ័យប្រវត្ដិទៅក្នុង ប្រព័ន្ធនៃការបើកប្រាក់ខែតាមប្រព័ន្ធឌីជីថល។

ជួយគាំទ្រកម្មករ-កម្មការនី ក្នុងពេលបើកគណនី និងផ្តល់វគ្គបណ្តុះបណ្តាល HERfinance Digital Wages អំពីការបើកប្រាក់ខែតាមប្រព័ន្ធឌីជីថល។

Digitization Task Force
ព័ត៌មានបន្ថែម

តាមដានរាល់ការប្រឈមដែលជួបប្រទះនៅក្នុងថ្ងៃបើប្រាក់ខែ ដើម្បីពួកគេអាចកាត់បន្ថយការប្រឈមនៅថ្ងៃបើកប្រាក់ខែនាពេលអនាគត។ត្រួតពិនិត្យឡើងវិញរាល់ការ បើកប្រាក់ខែនីមួយៗជាមួយ ក្រុមការងារឌីជីថលនិងអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុដើម្បីធ្វើការកែលំអរសម្រាប់ពេលអនាគត។

៣.២ តើខ្ញុំត្រូវមានយន្តការផ្ដល់យោបល់ត្រលប់ដូចម្តេច ដល់កម្មករ-កម្មការនី និងអ្នកគ្រប់គ្រង?

យន្តការផ្តល់មតិត្រឡប់ គួរតែត្រូវបានបង្កើតឡើង ដើម្បីអនុញ្ញាតឲ្យកម្មករ-កម្មការនី ចែករំលែកការព្រួយបារម្ភណ៍ ឬបញ្ហាប្រឈមជារៀងរាល់ខែរបស់ពួកគាត់។ វាក៏ជាការផ្តល់យោបល់សម្រាប់ការធ្វើស្ទង់មតិនៅកំឡុងពេលចាប់ផ្តើមកម្មវិធីឌីជីថល ដើម្បីវាយតម្លៃកម្រិតពេញចិត្តរបស់កម្មករ-កម្មការនី និងអ្នកគ្រប់គ្រង់ក្នុងកំឡុងពេល និងក្រោយពេលបើកប្រាក់ខែ។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនិងសំណួរអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល សូមផ្ញើរទៅកាន់ getinvolved@herproject.org