អំពីគម្រោង

header-image

RISE និង Mastercard Center for Inclusive Growth បានបង្កើតឧបករណ៍បច្ចេកវិទ្យាមួយ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរ ការបើកប្រាក់ឈ្នួល ពីសាច់ប្រាក់ទៅតាមប្រព័ន្ធឌីជីថលដល់អ្នកគ្រប់គ្រង។ ដោយផ្អែកលើកម្មវិធី HERfinance Digital Wages ពី HERprojectដែលជាស្ថាបនិកររបស់ RISE និងត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយមូលនិធិ Bill & Melinda Gates Foundation ឧបករណ៍នេះជួយនិយោជក និងអ្នកគ្រប់គ្រងក្នុងការផ្លាស់ប្តូរពីការបើកប្រាក់ឈ្នួលតាមសាច់ប្រាក់ទៅតាមប្រព័ន្ធឌីជីថល ដោយមានទំនួលខុសត្រូវហើយគិតគូរពីតម្រូវការរបស់ កម្មករ​ទាំងអស់ ជាពិសេស​កម្មករ​ស្ត្រី»។

នៅក្នុងវិស័យកាត់ដេរ ការទូទាត់ប្រាក់ឈ្នួលភាគច្រើនត្រូវបានធ្វើឡើងជាសាច់ប្រាក់សុទ្ទ។ នេះពិតជាគ្រោះថ្នាក់ណាស់សម្រាប់និយោជកដែលប្រឈមនឹងការលួចរឺបន្លំ កំឡុងពេលដឹកជញ្ជូននិងចែកចាយប្រាក់ឈ្នួលជាសាច់ប្រាក់ដល់កម្មករ កម្មការនី ហើយម្យ៉ាងទៀតវាគ្មានប្រសិទ្ធភាពនោះទេពីព្រោះកម្មករ កម្មការនីតែងតែឈរតម្រង់ជួរដើម្បីទទួលបានប្រាក់ឈ្នួលជាសាច់ប្រាក់ ហើយធ្វើដូចនេះក៏ខាតពេលវេលាផលិតកម្មនិងពេលវេលាផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។ ហើយដូចជាការមិនផ្តល់កំលាំងចិត្តដល់ កម្មការនីដែលទទួលបានសិទ្ធិតិចតួចក្នុងការគ្រប់គ្រងលើប្រាក់ឈ្នួលរបស់ពួកគេនៅពេលដែលបានទទួលជាសាច់ប្រាក់។

Female worker illustration

ការផ្លាស់ប្តូរពីការបើកប្រាក់ឈ្នួលជាសាច់ប្រាក់ទៅតាមប្រព័ន្ធឌីជីថលអាចមានអត្ថប្រយោជន៍ទាំងនិយោជកនិងកម្មករជាពិសេសជាស្ត្រី។ នៅប្រទេស បង់ក្លាដេស គម្រោង HERfinance ជំនួយលើការបើកប្រាក់ខែតាមប្រព័ន្ធឌីជីថលដែលគាំទ្រដោយ Bill & Melinda Gates Foundation ​បានបង្ហាញថាការផ្លាស់ប្តូរពីការបើកប្រាក់ឈ្នួលជាសាច់ប្រាក់ទៅតាមប្រព័ន្ធឌីជីថលបានកាត់បន្ថយពេលវេលារបស់រដ្ឋបាល និងការងារបែងចែកសាច់ប្រាក់ដល់ទៅ៥៩ ភាគរយ។ បន្ទាប់ពីបញ្ចប់គម្រោង HERfinance ជំនួយលើការបើកប្រាក់ខែតាមប្រព័ន្ធឌីជីថល ភាគរយនៃការសន្សំរបស់កម្មករ កម្មការនីមានការកើនឡើងចំនួន ២១ ភាគរយ ដែលកម្មករ កម្មការនីទាំងនោះបានរាយការណ៍ថាពួកគេសន្សំទៀងទាត់ និង កម្មការនីបានរាយការណ៍ថាពួកគេបានពិភាក្សាជាមួយដៃគូរនិងធ្វើការសម្រេចចិត្តរួមគ្នាអំពីរការចាយវាយលើប្រាក់ខែរបស់នាង ដល់ទៅ ១៩ ភាគរយកើនឡើង។

វាពិតជាមានសារៈសំខាន់ណាស់សំរាប់អ្នកគ្រប់គ្រង និង កម្មករ បានទទួលពត៍មាន ការណែនាំ និងចំនេះដឹងក្នុងការផ្លាស់ប្តូរនេះ ដើម្បីធានាថាការអនុវត្តការបើកប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថលនេះទៅដោយរលូន។ RISE Digital Wages Toolkit សំរាប់អ្នកគ្រប់គ្រងត្រូវបានបង្កើតឡើងដើម្បីផ្ដល់ព៍តមាន ការណែនាំ និងអនុសាសន៍លើប្រព័ន្ធទាំងមូល។

ឧបករណ៍ RISE Financial Health សំរាប់កម្មករក៏បានកំពុងមានវត្តមានផងដែរ។ ឧបករណ៍នេះបានដាក់បញ្ចូលដោយ​ វីដីអូ សំណួរចម្លើយ និងវីដីអូតុក្កតា ដើម្បីលើកកំពស់ចំនេះដឹងពីសេវាកម្មហិរញ្ញវត្ថុ ការណែនាំពីការគ្រប់គ្រងថវិការ ការសន្សំដើម្បីលើកកំពស់សេដ្ឋកិច្ចគ្រួសារ។

"សម្រាប់ព័ត៌មានបន្ថែមអំពី RISE Transform Financial Health និងសំណួរអំពីការបើកប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល សូមទាក់ទងតាមរយៈតំណរភ្ជាប់ - https://riseequal.org/contact-us