ដំណាក់កាលទី២

រៀបចំក្រុមការងាររបស់អ្នកសម្រាប់ការបើកប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល

Phase 1 Illustration

២.០ តើខ្ញុំអាចបង្កើតផែនការសកម្មភាពនៃការបើកប្រាក់ឈ្នួលប្រព័ន្ធឌីជីថលយ៉ាងដូចម្តេច?

ថ្ងៃបើកប្រាក់ឈ្នួលដំបូង
កម្មករ-កម្មការនីមិនត្រូវលើសពី២៥%នៃរោងចក្រ

បានមានចំណេះដឹងពីប​ច្ចេកវិទ្យាថ្មីៗ។​ ពួកគេបានបើកគណនីរួចហើយ។

ជំហានបន្ទាប់

ថ្ងៃបើកប្រាក់ឈ្នួលលើកទីពីរ
៥០%នៃកម្មករ-កម្មការនីបានបើកប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល

មានការអប់រំខ្លះ និងរៀនឆាប់រហ័ស
កម្មករ-កម្មការនីវ័យក្មេង

ជំហានបន្ទាប់

ថ្ងៃបើកប្រាក់ឈ្នួលលើកទីពីរ
៧៥%នៃកម្មករ-កម្មការនីបានបើកប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល

កម្មករ-កម្មការនីដែលមានចំណេះដឹងនៅមានកម្រិត។ ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីទទួលបានឯកសារទាំងអស់។

ជំហានបន្ទាប់

ថ្ងៃបើកប្រាក់ឈ្នួលលើកទីពីរ
១០០%នៃកម្មករ-កម្មការនីបានបើកប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល

កម្មករ-កម្មការនីដែលមានភាពងាយរងគ្រោះ

បញ្ចប់
ព័ត៌មានបន្ថែម
  • ចំណាយពេលវេលាក្នុងការរៀបចំផែនការនៃការបើកប្រាក់ខែតាមប្រព័ន្ធឌីជីថល
  • លើកទឹកចិត្តកម្មករ កម្មការិនីអោយចាប់ផ្តើមប្រមូលឯកសារដែលចាំបាច់ក្នុងការបើកគណនី អោយបានឆាប់ទៅផែនការសកម្មភាព។

២.១ តើខ្ញុំគួរធ្វើដូចម្ដេច ដើម្បីអោយអ្នកគ្រប់គ្រងថ្នាក់កណ្តាល និងកម្មករ-កម្មការនីចូលរួម?

ជូនដំណឹង និងរៀបចំថ្នាក់គ្រប់គ្រង់កណ្តាល

វាពិតជាមានសារៈសំខាន់ណាស់ក្នុងការជូនដំណឹង រៀបចំ និងបង្កើតការគាំទ្រពីថ្នាក់គ្រប់គ្រងកណ្តាល នៅពេលធ្វើកម្មវិធីឌីជីថលនៅក្នុងរោងចក្រ។ពួកគេដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវការរផ្លាស់ប្តូរប្រកបដោយជោគជ័យ ពង្រឹងទំនុកចិត្តដល់កម្មករ-កម្មការនីកំឡុងពេល និងក្នុងថ្ងៃបើកប្រាក់ខែ និងជូយអោយពួកគេយល់ច្បាស់ពីរបៀបនៃការប្រើប្រាស់គណនី។

    គំរូរបៀបវារៈសម្រាប់កិច្ចប្រជុំជាមួយអ្នកគ្រប់គ្រង់ថ្នាក់កណ្តាល
  1. សារៈសំខាន់ និងអត្ថប្រយោជន៍នៃការបើកប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល
  2. ចំណុចជោគជ័យពីរោងចក្រផ្សេងៗ
  3. ប្រព័ន្ធបើកប្រាក់ឈ្នួលថ្មី លក្ខណៈពិសេសរបស់គណនី និងតម្លៃសេវាក​ម្ម និងពេលវេលាសម្រាប់ការបើកប្រាក់ឈ្នួលតាមរយៈប្រព័ន្ធឌីជីថល
  4. ការចូលរួមជួយគាំទ្រក្នុងកំឡុងពេលធ្វើការផ្លាស់ប្តូរ និងតម្រូវការសម្រាប់អប់រំដល់កម្មករ-កម្មការនីពីរបៀបប្រើប្រាស់គណនីថ្មីរបស់ពួកគាត់

ការជំរុញអោយមានការចូលរួមពីកម្មករ-កម្មការនី

រៀបចំកិច្ចប្រជុំ ក្នុងសាលរោងចក្រ

លើកទឹកចិត្តឲ្យរៀបចំកិច្ចប្រជុំក្នុងសាលរោងចក្រចំនួនពីរដងដោយមានការគាំទ្រពីអ្នកផ្តល់​សេវាហិរញ្ញវត្ថុ៖

    គំរូរបៀបវារៈកិច្ចប្រជុំ ក្នុងសាលរោងចក្រលើកទី ១៖ ជូនដំណឹងដល់កម្មករ-កម្មការិនីអំពីប្រព័ន្ធឌីជីថល៖
  1. ការបើកប្រាក់ខែតាមប្រព័ន្ធឌីជីថល និងអត្ថប្រយោជន៍
  2. ពេល​វេលាសម្រាប់អនុវត្តប្រព័ន្ធឌីជីថល
  3. ដំណើរការបើកគណនី និងឯកសារតំរុវការ
  4. ធ្វើការណែនាំអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ និងរបៀបទំនាក់ទំនង
  5. សំណួរ និងចម្លើយ
    គំរូរបៀបវារៈកិច្ចប្រជុំ ក្នុងសាលរោងចក្រលើកទី ២៖ ការរៀបចំកម្មករ-កម្មការនីក្នុងការប្រើប្រាស់ការបើកប្រាក់ឈ្នួលថ្មី
  1. ការពន្យល់ពីរបៀបនៃការប្រើប្រាស់គណនី
    • ការចូលទៅក្នុងគណនី
    • ពិនិត្យតុល្យភាពទឹកប្រាក់
    • របៀបដាក់/ដកប្រាក់
    • របៀបផ្ញើរប្រាក់
  2. ពេល​វេលាសម្រាប់អនុវត្តប្រព័ន្ធឌីជីថល
  3. ដំណើរការបើកគណនី និងឯកសារតំរូវការ
  4. ធ្វើការណែនាំអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ និងទំនាក់ទំនង
  5. សំណួរ និងចម្លើយ

ការរៀបចំកិច្ចប្រជុំ ក្នុងសាលរោងចក្រ អោយបានជោគជ័យ

ព័ត៌មានបន្ថែម
  • ប្រើផ្ទាំងរូបភាពនិងសម្ភារៈផ្សេងទៀតដើម្បីលើកកម្ពស់ការយល់ដឹង(ការអប់រំបន្ត)អាចសុំពីអ្នកផ្តល់សេវាហិរញ្ញវត្ថុប្រសិនជាអាច។
  • បង្កើតការផ្សព្វផ្សាយដោយប្រើប្រាស់ការផ្សព្វផ្សាយជាសាធារណៈដើម្បីចែករំលែកសារគន្លឹះពីអត្ថប្រយោជន៍ លក្ខណះពិសេសនៃការប្រើប្រព័ន្ធបើកប្រាក់ខែថ្មីនេះ និងទប់ស្កាត់ការក្លែងបន្លំ ជាពិសេសមុនថ្ងៃបើកប្រាក់ខែ។
  • ផ្តល់ការបណ្តុះបណ្តាលបន្ថែមសម្រាប់កម្មករ-កម្មការនីទៅលើសេវា និងសមត្ថភាពហិរញ្ញវត្ថុ ដូចជាការបណ្តុះបណ្តាលពីគម្រោង BSR HERfinance។
  • ប្រើប្រាស់ការបណ្តុះបណ្តាលតាមប្រព័ន្ធឌីជីថល ដែលជាផ្នែកមួយនៃឧបករណ៍សិក្សានេះដើម្បីពង្រឹងចំណេះដឹងទៅដល់កម្មករ-កម្មការនី។

ពិចារណាពីតម្រូវការរបស់កម្មការនី និងផ្តល់ការគាំទ្រ

ការប្រឈមសម្រាប់ស្រ្តី ដំណោះស្រាយគួរពិចារណា
ពួកគាត់ទំនងជាមិនសូវបានប្រើ
សេវាហិរញ្ញវត្ថុនោះទេ
បណ្តុះបណ្តាលក្រុមតូចជាស្ត្រី
ដែលឆាប់ទទួលបានក្នុងការរៀនសូត្រ
និងមានជំនាញទំនាក់ទំនង។
ដូ​ចនេះពួកគាត់អាចជួយគាំទ្រដល់មិត្តអប់រំមិត្ត។
ស្រ្តីមួយចំនួនប្រហែលជាលាក់ប្រាក់ខែខ្លះ
នៃប្រាក់ឈ្នួលរបស់ពួកគាត់ដើម្បីធ្វើការសន្សំផ្ទាល់ខ្លួន
មុននឹងប្រគល់ឲ្យទៅគ្រួសាររបស់គាត់។
បង្កើនតម្លាភាពនៃការបើកប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល
ដូច្នេះហើយវាអាចជាការបារម្មណ៍របស់ពួកគាត់។ វាជាករណីធ្ងន់ធ្ងរបំផុត
ប្រសិនបើក្រុមគ្រួសាររបស់ពួកគាត់រកឃើញថាគាត់មានបានលាក់ប្រាក់។
កំណត់អត្តសញ្ញាណកម្មករ-កម្មការនីដែលងាយរងគ្រោះនិងសហការជាមួយអ្នកផ្តល់សេវាហិរញ្ញវត្ថុដើម្បីផ្តល់ការគាំទ្របន្ថែមនិងបង្កើតដំណោះស្រាយលើសេវាប្រសិនបើចាំបាច់។ ផ្តល់វគ្គបណ្តុះបណ្តាល HERfinance ដែលមានបញ្ជូលមេរៀន
កំណត់អត្តសញ្ញាណកម្មករ-កម្មការនីដែលងាយរងគ្រោះនិងសហការជាមួយអ្នកផ្តល់សេវាហិរញ្ញវត្ថុដើម្បីផ្តល់ការគាំទ្របន្ថែមនិងបង្កើតដំណោះស្រាយលើសេវាប្រសិនបើចាំបាច់។ ផ្តល់វគ្គបណ្តុះបណ្តាល HERfinance ដែលមានបញ្ជូលមេរៀន
កំណត់ប្រភពធនធានសម្រាប់ការគាំទ្រ
និងសំដៅទៅស្រ្តីណាដែលងាយរងគ្រោះពីអំពើហឹង្សា។
ស្រ្តីមួយចំនួនអាចនឹងត្រូវសុំការអនុញ្ញាតិពីស្វាម៉ី ឬឪពុករបស់គាត់
សម្រាប់ប្រើប្រាស់សេវាហិរញ្ញវត្ថុ។
រៀបចំលិខិតបញ្ជាក់ពីរោងចក្រដែលតម្រូវអោយកម្មករនិយោជិកបើកគណនីហិរញ្ញវត្ថុដើម្បីទទួលប្រាក់ឈ្នួលរបស់ពួកគេ។មានលិខិតបញ្ជាក់ដែលជាតម្រូវការរបស់កន្លែងការងាររបស់ពួកគេដើម្បីប្រើប្រាស់គណនីហិរញ្ញវត្ថុប្រហែលជាអាចធ្វើឲ្យមានការជំទាស់ពីក្រុមគ្រួសាររបស់ពួកគេតិចជាងមុន។

ភ្ជាប់ទំនាក់ទំនងជាមួយតំណាងកម្មករ

វាមានសារៈសំខាន់ណាស់ ដែលត្រូវប្រាកដថាតំណាងកម្មករបានចូលរួម។
ជាអនុសាសន៍អ្នកគួរតែដែលត្រូ​វអញ្ជើញពួកគេអោយចូលរួមកិច្ចប្រជុំ​លើកដំបូង
និងកិច្ចប្រជុំផ្សេងៗទៀតដើម្បីបកស្រាយអំពីអត្ថប្រយោជន៍នៃប្រព័ន្ធឌីជីថល​សម្រាប់កម្មករ-កម្មការនី
និងកសាងទំនុកចិត្តពួកគេ។

២.២ តើខ្ញុំត្រូវពិចារណាអំពីអ្វីខ្លះ នៅពេលបើកគណនីសម្រាប់កម្មករ-កម្មការនី?

អ្នកដឹកនាំគម្រោង គូរតែធ្វើការជាមួយអ្នកផ្តល់សេវាហិរញ្ញវត្ថុ ផ្នែកធនធានមនុស្ស និងអ្នកគ្រប់គ្រង់ថ្នាក់កណ្តាល ដើម្បីគាំទ្រកម្មករ-កម្មការនីអោយទទួលបានឯកសារត្រឹមត្រូវ និងមានពេលវេលាបើកគណនី។

សំនួរដែលគួរតែពិចារណា

២.៣ តើរៀបចំបើកប្រាក់ឈ្នួលដោយរបៀបណា?

ការសម្រេចចិត្តថាតើកម្មករនិយោជិកផ្នែកណាមួយ ដែលត្រូវជាក្រុមដំបូង

ប្រធានគ្រប់គ្រងផ្នែកបើកប្រាក់ឈ្នួលត្រូវធ្វើការសម្របសម្រួលជាមួយអ្នកដឹកនាំគម្រោង ដើម្បីសំរេចថាតើមានកម្មករ-កម្មការនីចំនួនប៉ុន្មាន ដែលមកពី ក្រុម / ផ្នែក / ខ្សែសង្វាក់ផលិតកម្ម នឹងត្រូវបានប្រើប្រាស់ប្រព័ន្ធឌីជីថលទៅតាមដំណាក់កាល។

រៀបចំបញ្ជីលេខគណនីរបស់កម្មករនិយោជិក

ប្រធានគ្រប់គ្រងផ្នែកបើកប្រាក់ឈ្នួលរក្សាទិន្ន័យ រួមមាន ឈ្មោះ លេខសម្គាល់រោងចក្រ ក្រុម ផ្នែក លេខគណនី និងព័ត៌មានពីស្ថានភាពគណនីរបស់កម្មករ-កម្មការនីម្នាក់ៗធ្វើបច្ចុប្បន្នភាពរៀងរាល់ខែ។

វាចាំបាច់ណាស់ក្នុងការរក្សាទុកព័ត៌មានលំអិតនិងលេខទូរស័ព្ទរបស់កម្មករ-កម្មការនីដោយសម្ងាត់ ព្រោះឯកសារសម្ងាត់ទាំងនោះបើនៅក្នុងដៃជនមិនត្រឹមត្រូវអាចនឹងត្រូវបានប្រើសម្រាប់ការបោកប្រាស់។​ ឯកសារនេះមិនគួរត្រូវបានផ្ញើអ៊ីមែលទៅអ្នកផ្តល់សេវាហិរញ្ញវត្ថុដោយមិនមានការការពារពីលេខសម្ងាត់ឡើយ។

ព័ត៌មានបន្ថែម
  • ការយកចិត្តទុកដាក់លើព័ត៌មានលម្អិតនិងកំណត់ពេលវេលា គឺជាគន្លឹះសំខាន់សម្រាប់ការរៀបចំតារាងបើកប្រាក់ឈ្នួល។
  • ​ត្រូវធានាថាយ៉ាងហោចណាស់មានបុគ្គលពីរនាក់ធ្វើការជាមួយគ្នា ដើម្បីបញ្ចូល
  • និងពិនិត្យលេខគណនីនៅក្នុងបញ្ជីឈ្មោះរបស់កម្មករ-កម្មការនី។​ត្រូវធានាថា
  • អ្នកផ្តល់សេវាហិរញ្ញវត្ថុបានទទួលព័ត៌មានអំពីកម្មករនិយោជិតទាន់ពេលវេលា ដើម្បីជៀសវាងការពន្យាពេល។

ធានាថាមានតែកម្មករ-កម្មការនីដែលមានគណនីនៅដំណើរការ ដែលត្រូវបានទូទាត់

ព័ត៌មានបន្ថែម

ដើម្បីបងា្ករការក្លែងបន្លំ សូមក្រើនរំលឹកដល់កម្មករកុំឲ្យចែករំលែកទិន្នន័យរបស់ខ្លួន និងរាយការណ៍អំពីការហៅបន្លំដែលពួកគេអាចទទួលបាន។
អ្នកផ្តល់សេវាហិរញ្ញវត្ថុ គួរតែចែករំលែកសម្ភារៈសម្រាប់អប់រំបន្តជុំវិញការការពារការក្លែងបន្លំផងដែរ។
រោងចក្រគួររក្សាលេខគណនីកម្មករលេខទូរស័ព្ទ និងរក្សាការសម្ងាត់ពីចំនួនប្រាក់ខែ ហើយផ្តល់ឲ្យតែអ្នកដែលមានការទទួលខុសត្រូវខ្ពស់ដើម្បីរក្សាការសម្ងាត់ និងមានសុវត្ថិភាព។

ផ្ញើតារាងប្រាក់ឈ្នួល និងការផ្ទេរប្រាក់

ប្រធានគ្រប់គ្រងផ្នែកបើកប្រាក់ឈ្នួលនឹងបំពេញក្នុងគំរូដែលផ្តល់ដោយអ្នកផ្តល់សេវាហិរញ្ញវត្ថុ ដើម្បីណែនាំពីប្រាក់ឈ្នួល និងផ្ទេរប្រាក់ទៅគណនីអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ។

បញ្ជាក់ពីថ្ងៃបើកប្រាក់ឈ្នួល

ប្រធានគ្រប់គ្រងផ្នែកបើកប្រាក់ឈ្នួល នឹងសម្របសម្រួលជាមួយអ្នកដឹកនាំគម្រោង និងអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ ដើម្បីបញ្ជាក់ពីពេលវេលា និងកាលបរិច្ឆេទសម្រាប់ថ្ងៃបើកប្រាក់ឈ្នួល។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនិងសំណួរអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល សូមផ្ញើរទៅកាន់ getinvolved@herproject.org